គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតដែលត្រូវទឹកជន់លិច នៅខេត្តមួយចំនួន និងអាចពន្យារពេលបោះឆ្នោត នៅការិយាល័យនោះ បើត្រូវទឹកលិចខ្លាំង

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតពីទឹកជំនន់ នៅខេត្តមួយចំនួន ហើយអាចពន្យារ ១ថ្ងៃ ឬ២ថ្ងៃ បើការិយាល័យនោះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ តែពន្យារពេល សម្រាប់តែការិយាល័យនោះតែប៉ុណ្ណោះ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទឹកជំនន់ជន់លិចមូលដ្ឋាន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នា ពិសេសនៅខេត្តឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ ជាដើម។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើ​មាន​ការិយាល័យបោះឆ្នោត​ណា ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ គ​.​ជ​.​ប នឹង​ចល័ត​ទីតាំង​ការិយាល័យ​បោះឆ្នោតនោះ ទៅ​កន្លែង​ផ្សេង​ដែល​អាច​ដំណើរការ​បោះឆ្នោត​បានជា​ធម្មតា​តែម្តង​។ លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនជាគៀកថ្ងៃបោះឆ្នោតហើយ នៅតែមានបញ្ហាអញ្ចឹង យើងនឹងដូរទីតាំងការិយាល័យនោះ ហើយយើង អាចពន្យារពេលដែរ តែមិនមែនពន្យារថ្ងៃ០៤ នោះទេ ព្រោះថ្ងៃ០៤ ត្រូវតែបោះឆ្នោតនៅទូទាំងប្រទេស បើពន្យារពន្យារ … Continue reading គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតដែលត្រូវទឹកជន់លិច នៅខេត្តមួយចំនួន និងអាចពន្យារពេលបោះឆ្នោត នៅការិយាល័យនោះ បើត្រូវទឹកលិចខ្លាំង